មាតិកា

គ្មានថ្នាំដើម្បីព្យាបាលកូនរបស់គាត់

ទុន ឈុំ និងគ្រួសារគាត់។ ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ទុន ឈុំ វេជ្ជបណ្ឌិត ដែលធ្វើពុតជាជាងឈើ

គាត់ហើយនិងមនុស្សម្នាក់ទៀតត្រូវបានគេបញ្ជាឲ្យកប់សាកសព្វ២១នាក់។ នៅពេលដែលពួកគាត់ទៅដល់ សព្វទាំងនោះនៅរស់នៅឡើយ។

ទុន ឈុំ ធំដឹងក្តីឡើងនៅក្នុងគ្រួសារកសិករមួយក្នុងខេត្ត តាកែវ។ ឈុំ បានក្លាយជាវេជ្ជបណ្ឌិត ទោះជាគាត់មិនសូវចូលចិត្តកិច្ចការនេះក៏ដោយ ប៉ុន្តែការងារគឺពិបាករកណាស់។ ចុងបញ្ចប់ ឈុំ ត្រូវបានបញ្ជូនទៅធ្វើការនៅក្នុងមន្ទីរពេទ្យក្នុងក្រុងភ្នំពេញ។

នៅខែមេសា ឆ្នាំ១៩៧៥ ឈុំ និងគ្រួសារត្រូវបានជម្លៀសទៅកាន់ខេត្តកំពង់ស្ពី។ នៅទីនោះ អង្គការបានសួរនាំគ្រួសារគាត់ពីប្រវត្តិកាលពីអតីតកាល។ ឈុំ ត្រូវអង្គការសង្ស័យ ព្រោះគាត់និយាយថា គាត់គឺជាជាងឈើនៅក្នុងមន្ទីរពេទ្យ។

កូនដំបូងរបស់ ឈុំ មានជម្ងឺ រួចបានស្លាប់នៅកន្លែងសម្រាកព្យាបាលរបស់ខ្មែរក្រហម ក្នុងឆ្នាំ១៩៧៥។ គាត់ថា គាត់អាចជួយសង្រ្គោះកូនបាន ប្រសិនមានថ្នាំគ្រប់គ្រាន់។

នៅចុងឆ្នាំ១៩៧៨ អង្គការបានបញ្ជាឲ្យ ឈុំ ទៅធ្វើការក្នុងផ្នែកឳសថបូរាណ និងដុតខ្មោច។ គាត់បានចូលព្រៃរកថ្នាំបូរាណសម្រាប់ព្យាបាលជម្ងឺ ហើយបានឃើញសាកសពជាច្រើន។ ថ្ងៃមួយ គាត់និងបុរសម្នាក់ទៀត បានទទួលបញ្ជាឲ្យកប់សាកសពចំនួន២១នាក់។ ពេលទៅដល់ ពួកគាត់ទាំងពីរបានឃើញអ្នកទាំង២១នាក់នោះ នៅមានជីវិតនៅឡើយ ព្រមទាំងបានស្តាប់ឮការនិយាយគ្នាថា កងទ័ពវៀតណាមនឹងរំដោះប្រទេសនាថ្ងៃខាងមុខមិនខាន។

“មួយសន្ទុះក្រោយមក អង្គការបានកាត់ក្បាលអ្នកទាំងនោះទម្លាក់ចេញពីស្មា ហើយពួកខ្ញុំទាំងពីរនាក់ជាអ្នកកប់អ្នកទាំងនោះ”។