មាតិកា

ជីវប្រវត្តិ និងរឿងរ៉ាវរបស់អ្នកដែលឆ្លងកាត់របបខ្មែរក្រហម


អតីតកងទ័ពជើងទឹកខ្មែរក្រហមបានរំលឹកពីបទពិសោធន៍នៅកោះតាង កោះប៉ូឡូវ៉ៃ និងកោះក្រចកសេះ

ឌូ​ អ៊ុន ភេទប្រុស អាយុ៦៣ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវបានរៀបរាប់ឲ្យដឹងថា កាលពីក្មេងគាត់រៀនបានត្រឹមថ្នាក់ទី៩ចាស់ នៅសាលាបឋមសិក្សាអង្គរអណ្ដើក។

ខឹម ប៊ុនថូ អតីតពេទ្យយោធាក្នុងរបបខ្មែរក្រហម

ខឹម​ ប៊ុនថូ ភេទប្រុស មានស្រុកកំណើតនៅភូមិតារោង ឃុំស្អាង ស្រុកស្អាង​ ខេត្តកណ្តាល។​ ថុន មានប្រពន្ធឈ្មោះ សុខ ណា និងមានកូនចំនួន៧នាក់ (ប្រុស៤ ស្រី៣នាក់)។

ឆាយ ម៉ឺន អតីតពេទ្យយោធាក្នុងរបបខ្មែរក្រហម

ឆាយ ម៉ឺន កើតនៅឆ្នាំ១៩៦៤ នៅភូមិត្រោយង ឃុំរាក់ជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។​ ម៉ឺន មានម្ដាយឈ្មោះ ទុយ ម៉ន និងឪពុកឈ្មោះ ឆាយ មិញ។

អ៊ុយ ប៉េងឡេង នាទីជំនួយការវរសេនាធំ៣៣ កងពល៧០៣

អ៊ុយ ប៉េងឡេង ភេទប្រុស មានស្រុកកំណើតនៅភូមិថ្មី ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល។ គាត់មានឪពុកឈ្មោះ អ៊ុយ សយ និងម្តាយឈ្មោះ អៀង ទៀង។

ដំណើរជីវិតរបស់ ពាក់ ធឿន

ពាក់ ធឿន កើតក្នុងឆ្នាំ ១៩៥៣ (១៩៥៣ ជាឆ្នាំដែលប្រទេសកម្ពុជាទទួលបានឯករាជ្យពីប្រទេសបារាំង) និងមានស្រុកកំណើតនៅភូមិបន្ទាយឆ្មាខាងជើង ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបាត់ដំបង តែឥឡូវស្ថិតក្នុងខេត្តបន្ទាយមានជ័យ។

ខ្ញុំហៀបនឹងស្លាប់ដោយសារជំងឺ

ជាមួយវ័យជរា រស់នៅតែម្នាក់ឯង នៅភូមិលំទងចាស់ ឃុំលំទងចាស់ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ យាយ រីប ហឿន មានវ័យ៧៣ឆ្នាំហើយ។

ចម្លើយសារភាពរបស់ ង៉ែត អឿង សមាជិកកងអនុសេនាធំ

ង៉ែត អឿង មានអាយុ២៥ឆ្នាំ ភេទប្រុស មានស្រុកកំណើតនៅភូមិស្វាយរលំ ឃុំស្វាយរលំ ស្រុក២០ ភូមិភាគនិរតី។ អឿង បានចូលបដិវត្តន៍ នៅក្នុងឆ្នាំ១៩៧២ និងមាន​តួនាទីជាយុទ្ធជន តំបន់២៥។

ដួង ជុន អតីតពេទ្យខ្មែរក្រហម

ដួង ជុន​ កើតនៅភូមិចេក ឃុំភ្នំស្រួច ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ជុន​ មានឪពុក​ឈ្មោះ ឃួន មុត (ស្លាប់) និងម្តាយឈ្មោះ ជិន ភឺន (ស្លាប់)។ ជុន មានបងប្អូនបង្កើតប្រាំនាក់ ប៉ុន្តែសព្វថ្ងៃនៅរស់តែបួននាក់ប៉ុណ្ណោះ។

“ឋាននរកនៅលើផែនដី”

ជាងគំនូរ ដែលរស់រានមានជីវិតពីគុកទួលស្លែង

ជាពេលវេលាចុងក្រោយដែលគាត់បានឃើញប្រពន្ធរបស់គាត់។ ជាពេលដែល គាត់ទទួលរងការធ្វើទារុណ្ណកម្មជាច្រើនខែ ព្រមទាំងការអត់ឃ្លាន។ ជាពេលវេលា មួយដែលគាត់ហៅថា៖ «ឋាននរកនៅលើផែនដី»។

“ខ្ញុំរួចជីវិតដោយសារខ្ញុំកុហក់អង្គការ…”

ម៉េង ឆេង អ្នករស់រានមានជីវិតក្រោយរបបខ្មែរក្រហម

«ខ្ញុំមានសំណាងណាស់ដែលបានរួចជីវិតពីរបបខ្មែរក្រហម។ ម្តាយរបស់ខ្ញុំ និងបងប្អូនប្រាំនាក់ក្នុងចំណោមប្រាំបីនាក់របស់ខ្ញុំបានបាត់បង់ជីវិត ប៉ុន្តែខ្ញុំ បានរួចជីវិតដោយសារខ្ញុំបានកុហក់អង្គការ»។