មាតិកា

កាលបរិច្ឆេតព្រឹត្តិការណ៍


ថ្ងៃកំណើត ប៉ុល ពត៖

សាឡុត ស ដែលជាមេដឹកនាំខ្មែរក្រហម បានកើតនៅក្នុងភូមិព្រែកស្បូវ ជាភូមិនេសាទមួយស្ថិតនៅក្នុងខេត្តកំពង់ធំ។ សាឡុត ស មានឈ្មោះមួយទៀត (ឈ្មោះបដិវត្តន៍) គឺ ប៉ុល ពត

សាឡុត ញ៉ឹប (ប្អូនប្រុសពៅរបស់ សាឡុត ស ហៅ ប៉ុល ពត) អង្កុយក្រោមផ្ទះរបស់គាត់នៅក្នុងភូមិព្រែកស្បូវ។ រូបថត៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

 

សាឡុត សេង (បងប្រុសច្បងរបស់ សាឡុត ស ហៅ ប៉ុល ពត) ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

 

សាឡុត រឿង (បងស្រីរបស់ សាឡុត ស ហៅ ប៉ុល ពត) (រូបកណ្តាល)។ រូបថត៖ ឆាំង យុ ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

Save

Save

Save

Save

Save

ថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩២៥

លទ្ធិ​កុម្មុយ​និស្ដ​ នៅ ​កម្ពុជា​

នួន ជា ក្នុងអំឡុងពេលនៃការបើកវគ្គបំប៉ននយោបាយនៅក្រុងភ្នំពេញឆ្នាំ ១៩៧៨។ ពីឆ្វេងទៅស្ដាំ៖ជួរមុខ៖វន វ៉េត(ឧបនាយករដ្ឋមន្រ្ដី ទទួលបន្ទុកសេដ្ឋកិច្ច),​ តាម៉ុក, មិនស្គាល់ឈ្មោះ​​​ , កែ ពក (អនុបញ្ជាការនៃអគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធកម្ពុជាប្រជាធិបតេយ្យ និង អគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ ភូមិភាគពិសេស)។ ជួរមុខទីពីរ៖ ខៀវ សំផន (ប្រធានគណៈប្រធានរដ្ឋនៃកម្ពុជាប្រជាធិបតេយ្យ) , ១៩៧៨-៧៩​ , មិនស្គាល់ឈ្មោះ, អៀង សារី(ឧបនាយករដ្ឋមន្រ្ដី ទទួលបន្ទុកក្រសួងការបរទេស) និង សុន សេន (ឧបនាយករដ្ឋមន្រ្ដី ទទួលបន្ទុកការពារជាតិ) ។​

ចលនាកុម្មុយនិស្តកម្ពុជា បានកើតចេញពីការតស៊ូប្រឆាំងអាណានិគមបារាំង។ ក្រោយមក សម្តេចព្រះ នរោត្តម សីហនុ បានដាក់ឈ្មោះក្រុមកុម្មុយនិស្តនេះថា​ជា “ខ្មែរក្រហម” ដែលបានបង្ហាញឲ្យឃើញពីព្រះទ័យដាច់ខាតរបស់ព្រះអង្គ ក្នុងការមិនទទួលស្គាល់ក្រុមនេះ។

អង្គប្រជុំ ដឹកនាំដោយកម្មាភិបាលជាន់ខ្ពស់ ក្នុងរបបខ្មែរក្រហម។ ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា រូបថត: សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង

Save

Save

ទសវត្សន៍ ១៩៤០

ការ​សិក្សា​នៅ​ប្រទេស​បារាំង​

ប៉ុល ពត បានសិក្សាផ្នែកបច្ចេកវិទ្យាកម្មវិធីវិទ្យុនៅប្រទេសបារាំង។ ប៉ុល ពត បានចូលរួមជាមួយអង្គភាពសម្ងាត់មួយ ដែលមានឈ្មោះថា “ចលនាលទ្ធិម៉ាក្សនិយម”។ សមាជិកដទៃទៀតនៃចលនានេះរួមមាន៖ ហ៊ូ យន់ អៀង សារី និងខៀវ សំផន ហើយក្រោយមក អ្នកទាំងនេះបានក្លាយជាមនុស្សដ៏មានឥទ្ធិពលនៅក្នុងរបបខ្មែរក្រហម។

ប៉ុល ពត បានជាប់ពាក់ព័ន្ធជាមួយចលនាកុម្មុយនីស្តនិយមក្នុងទីក្រុងប៉ារីស (រូបថត៖ ផ្ញើជូន Eason C)

Save

ឆ្នាំ១៩៤៩ ដល់ ១៩៥៣

បក្ស​ប្រជាជន​បដិវត្តន៍កម្ពុជា

បក្សកុម្មុយនិស្តថ្មីមួយ ដែលមានឈ្មោះថា បក្សប្រជាជនបដិវត្តន៍កម្ពុជា ត្រូវ បានបង្កើតឡើង ដោយមានជំនួយពីបក្សកុម្មុយនិស្តវៀតណាម ដើម្បីតស៊ូប្រឆាំងនឹងគោលនយោបាយ និងការដឹកនាំរបស់សម្ដេចព្រះ នរោត្តម សីហនុ។ បក្សនេះ ដឹកនាំដោយ សឹង ង៉ុកមិញ។

១៩៥១

សង្គ្រាមឥណ្ឌូចិនលើកទី១ ត្រូវបានបញ្ចប់

សង្គ្រាមឥណ្ឌូចិនលើកទី១ ត្រូវបានបញ្ចប់ ហើយបារាំងបានដកកងកម្លាំងរបស់ខ្លួនចេញពីឥណ្ឌូចិន។​ ពេលនោះ កងកម្លាំងវៀតណាម (វៀតមិញ) ក៏បានដកចេញពីប្រទេសកម្ពុជាដែរ។

កងទាហានការពារបារាំង ធ្វើដំណើរនៅតាមវាលស្រែវៀតណាម នៅក្នុងឆ្នាំ១៩៥៤ (កម្មសិទ្ធសាធារណៈ)

Save

Save

Save

Save

ឆ្នាំ១៩៥៤

កំណែទម្រង់បក្ស

បក្សប្រជាជនបដិវត្តន៍ខ្មែរ ត្រូវបានប្តូរឈ្មោះទៅជា បក្សពលករកម្ពុជា។ ប៉ុល ពត គឺជាមនុស្សទី៣ ក្នុងជួរគណៈមជ្ឈិមបក្ស។

ឆ្នាំ១៩៦០

ប៉ុល ពត ត្រូវបានជ្រើសរើសជាលេខាបក្ស

ប៉ុល ពត ត្រូវបានជ្រើសរើសជាលេខាបក្សពលករកម្ពុជា ហើយ នួន ជា ដែលជា “បងធំទី២” ស្ថិតនៅជាអនុលេខាបក្សដដែល។

មេដឹកនាំខ្មែរក្រហមនៅក្នុងខេត្តរតនៈគីរី ក្នុងទសវត្សរ៍៦០។ ប៉ុល ពត ស្ថិតនៅជួរទី១ (ទីបីរាប់ពីខាងឆ្វេង)។
ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
ខែកុម្ភៈ ឆ្នាំ១៩៦៣

ការអំពាវនាវឲ្យមានការតស៊ូប្រដាប់អាវុធ

ថ្នាក់ដឹកនាំបក្សពលករកម្ពុជា បានអំពាវនាវឲ្យមានការតស៊ូប្រដាប់អាវុធជាសម្ងាត់ ដែលបានសង្កត់ធ្ងន់ពីតម្រូវការសម្រាប់ “ភាពជាម្ចាស់ការលើខ្លួនឯង”។ មនោគមវិជ្ជាខ្មែរក្រហម បានចាប់ផ្តើមចងក្រង។ ការបង្រ្កាបរបស់ សម្តេចព្រះ នរោត្តម សីហនុ បានជំរុញឲ្យកម្លាំងរបស់ខ្មែរក្រហមមានចំនួនកាន់តែច្រើន
ឡើងៗ ដោយសារតែគ្រូបង្រៀន និងសិស្សនិស្សិត បានចេញពីទីក្រុង ដើម្បីមកចូលរួមជាមួយចលនាខ្មែរក្រហមតាមទីជនបទ។

ទាហានខ្មែរក្រហមនៅអង្គរវត្ត។ ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
ឆ្នាំ១៩៦៤ ដល់ ១៩៦៥

ឈ្មោះថ្មី

ប៉ុល ពត បានផ្លាស់ប្ដូរឈ្មោះបក្សទៅជា បក្សកុម្មុយនិស្តកម្ពុជា។ សមាជិកដឹក នាំបក្សនេះ រួមមាន៖ ប៉ុល ពត នួន ជា អៀង សារី វន វ៉េត និងសុន សេន។ ទីស្នាក់ការកណ្តាលរបស់បក្សកុម្មុយនិស្តកម្ពុជា ស្ថិតនៅក្នុងខេត្តរតនៈគីរី។

ខែកញ្ញា ឆ្នាំ១៩៦៦

ការងើបបះបោរបានចាប់ផ្តើម

ខ្មែរក្រហម បានចាប់ផ្ដើមធ្វើការបះបោរថ្នាក់ជាតិ នៅទូទាំងប្រទេសកម្ពុជា និងទទួលបានការគាំទ្រពីប្រទេសវៀតណាម។

កងកម្លាំងខ្មែរក្រហមនៅតាមព្រំប្រទល់កម្ពុជា-ថៃ មុនឆ្នាំ១៩៧៥។ ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
ឆ្នាំ១៩៦៨

រដ្ឋប្រហារទម្លាក់សម្ដេច សីហនុ

សេនាប្រមុខ លន់ នល់ និងសហការីនិយមអាមេរិករបស់គាត់ បានធ្វើរដ្ឋប្រហារ ទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ពីព្រះប្រមុខរដ្ឋ។ ប្រជាជនកម្ពុជារាប់ម៉ឺននាក់ បានបដិសេធមិនគាំទ្ររបបថ្មីនេះឡើយ ហើយបានចូលរួមបម្រើខ្មែរក្រហម ក្នុងគោលបំណងនាំយកសម្ដេចព្រះ នរោត្តម សីហនុ មកគ្រប់គ្រងអំណាចវិញ។

ខែមីនា ឆ្នាំ១៩៧០

របបសាធារណរដ្ឋខ្មែរត្រូវបានបង្កើត

របបសាធារណរដ្ឋខ្មែរ ដែលជារបបមាននិន្នាការទៅរកសហរដ្ឋអាមេរិក និងជា  រដ្ឋាភិបាលយោធាដឹកនាំដោយ លន់ នល់ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ត្រូវបានប្រកាសជាផ្លូវការ។ របបនេះ បានបង្ហាញពីអំណាចផ្តាច់ការ និងអំពើពុករលួយពាសពេញផ្ទៃប្រទេស។

សេនាប្រមុខ លន់ នល់ កំពុងថ្លែងសុន្ទរកថានៅក្នុងរបបសាធារណរដ្ឋខ្មែរ។
ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

 

ទង់ជាតិនៃរបបសាធារណរដ្ឋខ្មែរ។ រូបភាព៖ កម្មសិទ្ធសាធារណៈ
ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៧០

បក្សកុម្មុយនិស្តកម្ពុជាបានឡើងគ្រប់គ្រងប្រទេសជំនួសក្រុមកុម្មុនិស្ដវៀតណាម

កម្មាភិបាល និងទីប្រឹក្សាយោធារបស់បក្សកុម្មុយនិស្តវៀតណាម ដែលជាអ្នក ជួយខ្មែរក្រហមក្នុងការប្រយុទ្ធជាមួយកងកម្លាំងសាធារណរដ្ឋខ្មែរ ត្រូវបានដកចេញពីប្រទេសកម្ពុជា បន្ទាប់ពីបានផ្ទេរភារកិច្ចនិងការទទួលខុសត្រូវសំខាន់ៗមកឲ្យបក្សកុម្មុយនិស្តកម្ពុជា។

ប៉ុល ពត ជាមួយគណៈប្រតិភូវៀតណាម ក្នុងឆ្នាំ១៩៧៥។ ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
ឆ្នាំ១៩៧២

ការទម្លាក់គ្រាប់បែករបស់រដ្ឋាភិបាល លន់ នល់

រដ្ឋាភិបាលនៃសាធារណរដ្ឋខ្មែរ ក្រោមជំនួយពីសហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកប្រមាណកន្លះលានតោន មកលើទឹកដីកម្ពុជា ដោយបានសម្លាប់ប្រជាជនរហូតដល់ ៣ សែននាក់។ សកម្មភាពនៃការទម្លាក់គ្រាប់បែកនេះ បានធ្វើឲ្យប្រជាជនខឹងសម្បារចំពោះរបប លន់ នល់ និងបានជំរុញទឹកចិត្តអ្នកទាំងនោះឲ្យចូលរួមជាមួយចលនាខ្មែរក្រហម។

កាំភ្លើងធំផលិតនៅសហរដ្ឋអាមេរិក ត្រូវបានរកឃើញនៅក្នុងខេត្តរតនៈគីរី។ ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
មករា ដល់ សីហា ឆ្នាំ១៩៧៣

សហរដ្ឋអាមេរិកបញ្ចប់ជំនួយ

សភាអាមេរិកាំង បានផ្អាកផ្ដល់ជំនួយដល់ប្រទេសកម្ពុជា។ ខ្មែរក្រហមបានរំដោះតំបន់ជាច្រើននៅទូទាំងប្រទេស។

តំបន់រំដោះខ្មែរក្រហមក្នុងឆ្នាំ១៩៧៣ គឺមានពណ៌ផ្កាឈូកចាស់ ហើយតំបន់ផ្សេងទៀតដែលមានពណ៌ផ្កាឈូកខ្ចី គឺស្ថិតក្នុងការកាន់កាប់របស់របបសាធារណរដ្ឋខ្មែរ។ ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
ខែមិថុនា ឆ្នាំ១៩៧៣

ទីក្រុងភ្នំពេញធ្លាក់ក្នុងការគ្រប់គ្រងរបស់ខ្មែរក្រហម

ខ្មែរក្រហមបានទទួលជ័យជម្នះ និងបានចូលទីក្រុងភ្នំពេញ។ កងទ័ពខ្មែរក្រហមទទួលបានការស្វាគមន៍ និងអបអរសាទរពីសំណាក់ប្រជាជនរស់នៅក្នុងទីក្រុង ដែលធុញទ្រាន់នឹងសង្គ្រាម។

ទាហានខ្មែរក្រហមនៅភ្នំពេញក្នុងឆ្នាំ១៩៧៥។ ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

 

ប៉ុន្មានម៉ោងក្រោយពីការទទួលជ័យជម្នះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានប្រកាសថា ប្រជាជនទាំងអស់ រួមទាំងក្មេង ចាស់និងអ្នកជម្ងឺ ត្រូវតែចាកចេញពីទីក្រុងភ្នំពេញ។ ប្រជាជនជាច្រើននាក់ បានស្លាប់នៅក្នុងការជម្លៀសដោយបង្ខំនេះ ឬត្រូវបានសម្លាប់ដោយកងទ័ពខ្មែរក្រហម ប្រសិនបើអ្នកទាំងនោះបដិសេធមិនព្រមចាកចេញទេ។

ប្រជាជនរស់នៅក្នុងទីក្រុងភ្នំពេញទាំងអស់ ត្រូវបានបង្ខំឲ្យចាកចេញពីទីក្រុងដោយគ្នានការលើកលែង ក្នុងខែក្តៅខ្លាំង។ ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥

សម្ដេចព្រះ នរោត្តម សីហនុ វិលត្រឡប់មកប្រទេសកម្ពុជាវិញ

នៅខែកក្កដា ខ្មែរក្រហមបានអញ្ជើញសម្តេចព្រះ នរោត្តម សីហនុ ដែលរស់នៅ
និរទេសខ្លួនក្នុងប្រទេសកូរ៉េខាងជើង ឲ្យវិលត្រឡប់មកកាន់មាតុប្រទេសវិញ។ ក្នុងដំណើរយាងត្រឡប់របស់ព្រះអង្គ សម្ដេចព្រះ នរោត្តម សីហនុ បានចូលឈប់នៅប្រទេសចិន ដែលជាប្រទេសគាំទ្រចលនាខ្មែរក្រហម។ នៅដើមខែកញ្ញា ព្រះអង្គ និងព្រះអគ្គមហេសី បានមកដល់ប្រទេសកម្ពុជា ដោយមានការទទួលស្វាគមន៍ និងការពារពីសមាជិករដ្ឋាភិបាលរួបរួមជាតិកម្ពុជា ដែលជារដ្ឋាភិបាលនិរទេសបង្កើតឡើង ដោយព្រះអង្គ បន្ទាប់ពីរដ្ឋប្រហារឆ្នាំ១៩៧០។

ដំណើរទស្សនកិច្ចរបស់រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា ទៅកាន់តំបន់រំដោះខ្មែរក្រហម ក្នុងឆ្នាំ១៩៧៣។
ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
ខែកក្កដា ដល់ កញ្ញា ឆ្នាំ១៩៧៥

កម្ពុជាប្រជាធិបតេយ្យបានកើតឡើង

បក្សកុម្មុយនិស្តកម្ពុជា បានប្រកាសជាផ្លូវការនូវរដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិប-     តេយ្យ។ “ផែនការ៤ឆ្នាំ” ត្រូវបានដាក់ចេញជាលើកដំបូងរបស់ខ្លួន។ ផែនការនេះ តម្រូវឲ្យមានការប្រមែប្រមូលទ្រព្យសម្បត្តិឯកជនទាំងអស់មកដាក់ជារបស់សមូហភាព និងផ្ដល់អាទិភាពចម្បងទៅលើការដាំដុះស្រូវ។ ប៉ុល ពត ដែលជា “បងធំទី១” គឺជានាយករដ្ឋមន្រ្តី។

មេដឹកនាំកម្ពុជាប្រជាធិបតេយ្យ និងជាសមាជិកគណៈអចន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមបក្សកុំម្មុយនីស្តកម្ពុជា (ពីឆ្វេងទៅស្តាំ៖ ប៉ុល ពត, នួន ជា, អៀង សារី, សុន សេន និង វន វ៉េត) ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

 

អ្នកធ្វើការនៅទំនប់ “១ មករា” ក្នុងខេត្តកំពង់ធំ ក្នុងរបបខ្មែរក្រហម។ ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

សម្លេង៖ “យើងទាំងអស់គ្នាប្រយុទ្ធនឹងការច្រូតកាត់ស្រូវឲ្យបានខ្លាំងក្លា”

ឆ្នាំ១៩៧៦

បន្សុទ្ធកម្ម (ការបោសសម្អាត) កើតមានខ្លាំងឡើងៗ

ជម្លោះផ្ទៃក្នុងនៅក្នុងរបបខ្មែរក្រហម បណ្តាលឲ្យមានការធ្វើបន្សុទ្ធកម្ម កាន់តែខ្លាំងឡើងៗ។ សមាជិកដឹកនាំជាច្រើននាក់ បានក្លាយជាមុខសញ្ញាខ្មាំង។ ក្រោយមក អ្នកទោសជាច្រើននាក់ដែលជាប់ឃុំឃាំងនៅក្នុងមន្ទីរសន្តិសុខ
ទួលស្លែង គឺជាកម្មាភិបាលខ្មែរក្រហមខ្លួនឯង។

ជនរងគ្រោះក្នុងរបបខ្មែរក្រហមដែលជាប្អូនប្រុសរបស់ ច្រែង យេង ត្រូវបានធ្វើទារុណកម្ម និងសម្លាប់ដោយជ្រមុជទឹក។
រូបថត៖ ម៉ម កល្យាណី។ ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
ឆ្នាំ១៩៧៧

ប៉ុល ពត ធ្វើដំណើរទៅកាន់ប្រទេសចិន និងកូរ៉េខាងជើង

ក្នុងដំណើទស្សនកិច្ចផ្លូវការនៅក្រៅប្រទេសតែម្តងគត់ ក្នុងពេលដែល ប៉ុល ពតស្ថិតក្នុងឋានៈជាមេដឹកនាំកំពូលនៃរដ្ឋាភិបាលខ្មែរក្រហម ប៉ុល ពត បានចុះកិច្ចព្រមព្រៀងជាមួយប្រទេសចិននិងកូរ៉រខាងជើង ដើម្បីបង្កើនជំនួយយោធា វគ្គ   បណ្តុះបណ្តាល និងជំនួយផ្សេងទៀត។ ប្រទេសចិនបានផ្ដល់ការគាំទ្រពេញទំហឹងរបស់ខ្លួនចំពោះកម្ពុជាប្រជាធិបតេយ្យ។

មេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម កំពុងធ្វើដំណើរតាមរថភ្លើង (ជួរមុខពីឆ្វេងទៅស្តាំ៖ ប៉ុល ពត, វន វ៉េត។ ជួរបន្ទាប់ពីឆ្វេងទៅស្តាំ៖ នួន ជា និង តាម៉ុក) ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
ខែកញ្ញា ដល់ តុលា ឆ្នាំ១៩៧៧

ការប៉ះទង្គិចរវាងកម្ពុជានិងវៀតណាម បានផ្ទុះឡើង

បន្ទាប់ពីប្រទេសកម្ពុជាបានបើកការវាយប្រហារនៅតាមបណ្ដោយព្រំដែនវៀតណាមនៅដើមឆ្នាំ១៩៧៧មក មានកងទ័ពវៀតណាមយ៉ាងហោចណាស់៥ម៉ឺននាក់ បានវាយចូលភាគខាងកើតនៃប្រទេសកម្ពុជា ដើម្បីបង្ហាញពីការព្រមាន របស់ខ្លួន។ នៅពេលដែលកងទ័ពវៀតណាមត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ ទាហានខ្មែរមួយចំនួនត្រូវបានកងទ័ពវៀតណាមគៀរយកទៅជាមួយ រួមទាំង
កម្មាភិបាលខ្មែរក្រហមដែលបានរត់ទៅជ្រកកោននៅក្នុងប្រទេសវៀតណាមដោយសារតែមានភាពភ័យខ្លាចរងគ្រោះពីការធ្វើបន្សុទ្ធកម្ម។ ភាពតានតឹងផ្នែកយោធារវាងប្រទេសទាំងពីរ នៅតែបន្តខ្លាំងឡើង។

ខែធ្នូ ឆ្នាំ១៩៧៧

ភូមិភាគបូព៌ាត្រូវបានបោសសម្អាត(បន្សុទ្ធកម្ម)កាន់តែខ្លាំងឡើងៗ

ប្រជាជនប្រមាណ១សែននាក់ ត្រូវបានសម្លាប់នៅក្នុងការធ្វើបន្សុទ្ធកម្មនៅភូមិភាគបូព៌ា។ កម្មាភិបាលខ្មែរក្រហមជាច្រើននាក់ បានរត់ភៀសខ្លួនទៅកាន់ប្រទេសវៀតណាម ដែលជាកន្លែងទទួលបានការបណ្តុះបណ្តាល និងការគាំទ្រ ផ្នែកសម្ភារផ្សេងៗ។

ឆ្នាំ១៩៧៨

ការរំដោះរបស់វៀតណាម

កងទ័ពវៀតណាម និងកងកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលត្រូវបានបង្កើតឡើងដោយអតីតកម្មាភិបាលខ្មែរក្រហមមកពីភូមិភាគបូព៌ា និងប្រជាជនកម្ពុជានៅក្នុងប្រទេសវៀតណាម បានវាយប្រយុទ្ធចូលក្នុងប្រទេសកម្ពុជា។ ភាពជោគជ័យរបស់កងទ័ពវៀតណាម និងកងកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា គឺអាស្រ័យលើកម្លាំងកងទ័ពដ៏ច្រើនលើសលុប បច្ចេកទេសក្នុងការវាយលុក កាំភ្លើងធំធន់ធ្ងន់ ព្រមទាំងចំណុចចជាច្រើនទៀត ។

រថក្រោះវៀតណាមនៅក្បាលថ្នល់ ខណ្ឌច្បារអំពៅ ខែមករា ឆ្នាំ១៩៧៩។ រូបថត៖ ឌិញ ហ្វុង។ ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
ខែធ្នូ ឆ្នាំ១៩៧៨

ការវាយរំដោះទីក្រុងភ្នំពេញ និងការរត់គេចខ្លួនរបស់កងកម្លាំងខ្មែរក្រហម

កងទ័ពវៀតណាម បានវាយយកទីក្រុងភ្នំពេញ និងបានជួយបង្កើតរបបថ្មីមួយ ឈ្មោះថា “សាធារណរដ្ឋប្រជាមានិតកម្ពុជា” ។ កងកម្លាំងខ្មែរក្រហម បានរត់ភៀសខ្លួនទៅកាន់ព្រំដែនថៃ ជាកន្លែងដែលកងកម្លាំងខ្មែរក្រហមទាំងអស់ ចាប់ផ្ដើមយុទ្ធនាការតស៊ូបដិវត្តន៍មួយផ្សេងទៀត។

ខែមករា ឆ្នាំ១៩៧៩

តុលាការប្រជាជនបដិវត្តន៍កម្ពុជា

ជាតុលាការ ដែលដឹកនាំដោយវៀតណាមនៅទីក្រុងភ្នំពេញ។ តុលាការប្រជាជនបដិវត្តន៍កម្ពុជា បានប្រារព្ធធ្វើឡើងនៅក្នុងសាលមហោស្រពចតុមុខ នៅទីក្រុងភ្នំពេញ។ តុលាការនេះ បានកាត់ទោស ប៉ុល ពត និង អៀង សារី ពីបទប្រល័យពូជសាសន៍។ អ្នកទាំងពីរ ត្រូវបានកាត់ទោសប្រហារជីវិតដោយកំបាំងមុខ។

តុលាការប្រជាជនបដិវត្តន៍កម្ពុជា បានកាត់ទោសប្រហារជីវិត អៀង សារី និង ប៉ុល ពត ដោយកំបាំងមុខក្នុងឆ្នាំ១៩៧៩។
ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
ខែសីហា ឆ្នាំ១៩៧៩

ប្រមូលផ្តុំកម្លាំងខ្មែរក្រហមឡើងវិញ

កងកម្លាំងខ្មែរក្រហមដែលនៅសេសសល់ បានបង្កើតកងទ័ពជាតិកម្ពុជាប្រជា ធិបតេយ្យ។ យុទ្ធសាស្ត្ររបស់ក្រុមនេះ គឺសម្លាប់កងទ័ពវៀតណាម។ ក្រុមទ័ពព្រៃទាំងនេះ បានធ្វើសកម្មភាពវាយឆ្មក់ជាច្រើនលើកច្រើនសារ នៅតាមអគារ ការិយាល័យ បណ្ដាញគមនាគមន៍នានា ផ្លូវថ្នល់និង ផ្លូវដែកនៅទូទាំងប្រទេស និងបានព្យាយាមស្វែងរកការគាំទ្រពីប្រជាជន ដើម្បីទទួលបានធនធាន និង
ព័ត៌មាន។ ប៉ុន្តែក្រុមនេះ មិនទទួលបានភាពជោគជ័យក្នុងការស្វែងរកការគាំទ្រពីប្រជាជនឡើយ។

ក្រុមទ័ពព្រៃខ្មែរក្រហមមួយក្រុមនៅក្បែរព្រំដែនថៃ ក្នុងអំឡុងឆ្នាំ១៩៨០។
រូបថត៖ ជេ ខូហ្វម៉ាន់។ ប្រភព៖ បណ្ណសារដ្ឋានសារមជ្ឈមណ្ឌលឯកសារកម្ពុជា
ខែធ្នូ ឆ្នាំ១៩៧៩

បង្កើតរដ្ឋាភិបាលថ្មីមួយ

ខ្មែរក្រហម បានចងសម្ព័ន្ធជាមួយ សម្ដេចព្រះ នរោត្តម សីហនុ និងមេដឹកនាំមិនមែនកុម្មុយនិស្ត គឺលោក សឺន សាន ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះត្រីភាគី។ នៅក្នុងទីក្រុងភ្នំពេញឯណេះវិញ វៀតណាមបានជួយបង្កើតរដ្ឋាភិបាលថ្មីមួយគឺ សាធារណរដ្ឋប្រជាមានិតកម្ពុជា ដឹកនាំដោយលោក ហេង សំរិន ដែលជាអតីតកម្មាភិបាលខ្មែរក្រហម ដែលបានរត់ភៀសខ្លួនទៅប្រទេសវៀតណាមនៅឆ្នាំ១៩៧៨។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះអង្គម្ចាស់ ស៊ូផានុវង្ស នៃប្រទេសឡាវ មកកាន់ទីក្រុងភ្នំពេញនៅដើមទសវត្សរ៍១៩៨០ ដើម្បីផ្តល់ការគាំទ្រដល់របបថ្មី។ ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
ឆ្នាំ១៩៨២

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

រដ្ឋាភិបាលចំនួន១៩ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ដែលបង្ហាញពីការបញ្ចប់ជាផ្លូវការនៃសង្គ្រាមរវាងកម្ពុជា និងវៀតណាម។ ស្ថិតនៅក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ អង្គការសហប្រជាជាតិ មានបេសកកម្មពិសេសសមួយនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានហៅថា អ៊ុនតាក់។ បេសកកម្មនេះ បន្តរហូតដល់ឆ្នាំ១៩៩៣ ទើបត្រូវបញ្ចប់ ដើម្បីត្រួតពិនិត្យបទឈប់បាញ់គ្នា និង រៀបចំដំណើរការរដ្ឋធម្មនុញ្ញថ្មីមួយនិងការបោះឆ្នោតនៅ  កម្ពុជា។

ទង់ជាតិអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់)។ រូបភាព៖ កម្មសិទ្ធសាធារណៈ)
ខែតុលា ឆ្នាំ១៩៩១

ខៀវ សំផន ទទួលរងការវាយដំនៅទីក្រុងភ្នំពេញ

អតីតប្រមុខរដ្ឋ និងមេដឹកនាំកម្ពុជាប្រជាធិបតេយ្យ បានវិលត្រឡប់មកទីក្រុងភ្នំពេញវិញ បន្ទាប់ពីសន្ធិសញ្ញាសន្តិភាពអង្គការសហប្រជាជាតិ ប៉ុន្តែភ្លាមៗនោះ ខៀវ សំផន បែរជាទទួលរងនូវការវាយដំពីប្រជាជនកម្ពុជា ដែលពោរពេញដោយកំហឹង ព្រមទាំងបានស្រែកថា “អាឃាតករៗ” និង “សម្លាប់បិសាចៗ”។ ខៀវ សំផន និងកម្មាភិបាលខ្មែរក្រហមផ្សេងទៀត ត្រូវបានជួយសង្គ្រោះដោយទាហាន និងនគរបាល ហើយត្រូវបានជម្លៀសចេញទៅកាន់ទីក្រុងបាងកក។

ខៀវ សំផន កំពុងនិយាយទៅកាន់ទាហានខ្មែរក្រហម និងប្រជាជននៅតាមព្រំដែនថៃ ក្នុងអំឡុងឆ្នាំ១៩៨០
រូបភាព៖ ជេ ឃូសម៉ាន់។ ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
ខែវិច្ឆិកា ឆ្នាំ១៩៩១

អង្គការសហប្រជាជាតិ រៀបចំការបោះឆ្នោតនៅកម្ពុជា

អាជ្ញាធរអន្តរកាលសហប្រជាជាតិប្រចាំនៅកម្ពុជា (អ៊ុនតាក់) បានរៀបចំការបោះឆ្នោត ដែលធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៨ ខែឧសភា។ ប្រជាជនកម្ពុជាដែលមានសិទ្ធបោះឆ្នោតប្រហែល៩០ភាគរយ បានចូលរួមក្នុងដំណើរការបោះឆ្នោត បើទោះបីជាមានការរំខានពីកងកម្លាំងខ្មែរក្រហម ដើម្បីបង្អាក់ប្រជាជនកុំឲ្យទៅបោះឆ្នោតក៏ដោយ។ ដំណើរការនេះ បានបង្កើតឲ្យមានលទ្ធិប្រជា  ធិបតេយ្យនៅក្នុងក្របខណ្ឌនៃរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ហើយសម្តេចព្រះ នរោត្តម សីហនុ ឡើងគ្រងរាជជាព្រះមហាក្សត្រ។ ព្រះអង្គម្ចាស់ នរោត្តម  រណឫទ្ធិ ធ្វើជានាយករដ្ឋមន្រ្តីទី១ ខណៈសម្តេច ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីទី២។

គណបក្ស ហ៊ុនស៊ីនប៉ិច ឈ្នះសន្លឹកឆ្នោតច្រើនជាង៤៥ភាគរយ ក្នុងឆ្នាំ១៩៩៣ បើប្រៀបធៀបជាមួយគណបក្សប្រជាជន (ចំណងជើងរូបថត៖ លោក តាន់)
ឆ្នាំ១៩៩៣

ប៉ុល ពត ត្រូវនាំយកមកកាត់ទោសដោយខ្មែរក្រហម

ជម្លោះផ្ទៃក្នុងបណ្ដាលឲ្យមានការបែកបាក់នៅក្នុងកងកម្លាំងដែលនៅសេសសល់និងស្មោះស្ម័គ្ររបស់ខ្មែរក្រហម។ ប៉ុល ពត ត្រូវបានចាប់ខ្លួនដោយអតីត  កម្មាភិបាលខ្មែរក្រហម ហើយត្រូវបាននាំយកមកកាត់ទោស។ ប៉ុល ពត ត្រូវបានកាត់ទោសឲ្យជាប់ឃុំឃាំងនៅក្នុងផ្ទះអស់មួយជីវិត។

១៩៩៧

ប៉ុលពត បានទទួលមរណភាព

ប៉ុល ពត បានស្លាប់ក្នុងអាយុ៧២ឆ្នាំ នៅក្នុងព្រៃដែលជាកន្លែងលាក់ខ្លួនរបស់គាត់នៅអន្លង់វែង។ ប៉ុល ពត ត្រូវបានទម្លាក់ចេញពីតំណែងជាមេដឹកនាំខ្មែរ   ក្រហម។ ប៉ុន្មានថ្ងៃក្រោយពីទទួលមរណភាព សពរបស់ ប៉ុល ពត ត្រូវបានបូជា

អ្នកទស្សនាអន្តរជាតិនៅទីតាំងផ្នូរ ប៉ុល ពត ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
ថ្ងៃទី១៥ មេសា ១៩៩៨

កិច្ចព្រមព្រៀងស្ដីពីការបង្កើតតុលាការ

កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ បានឈានដល់ដំណាក់កាលបង្កើតច្បាប់ ដើម្បីជំនុំជម្រះក្តីប្រឆាំងនឹងមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម និងស្វែងរកយុត្តិធម៌។ កិច្ចព្រមព្រៀងនេះ ត្រូវបានផ្តល់សច្ចាប័នមួយឆ្នាំក្រោយ។

លលាដ៏ក្បាល និងឆ្អឹងសាកសព នៅគុកសង់ ខេត្តកណ្តាល។
រូបថត៖ ដេវិដ ហក់។ ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០០៣

ការធ្វើសច្ចាប្រណិធានកាន់តំណែង

ចៅក្រមនិងសហព្រះរាជអាជ្ញាជាតិ និងអន្តរជាតិ បានស្បថចូលកាន់តំណែងនៅក្នុងសាលាក្តីកាត់ទោសខ្មែរក្រហម ឬ “អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អវតក)”។

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អវតក) ឬ តុលាការខ្មែរក្រហម ក្នុងឆ្នាំ២០០៥។
ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
ថ្ងៃទី៣ ខែកក្ដដា ឆ្នាំ២០០៦

ឌុច ត្រូវបានកាត់ទោសពីបទឧក្រិដ្ឋ

សាលាក្តីកាត់ទោសខ្មែរក្រហម បានកាត់ទោស កាំង ហ្កេកអ៊ាវ ហៅ សមមិត្ត   ឌុច ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងជាប់ពន្ធនាគាររយៈពេល៣៥ឆ្នាំ។ ឌុច គឺជាប្រធានមន្ទីរសន្តិសុខ “ស-២១” នៅទីក្រុងភ្នំពេញ។ ក្រោយមក ឌុច ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត។

ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០០៦

នួន ជា និងខៀវ សំផន ជាប់ទោសមួយជីវិត

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អវតក) បានកាត់ទោស នួន ជា អតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជា និង ខៀវ សំផន អតីតប្រមុខរដ្ឋនៅក្នុងរបបខ្មែរក្រហម ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងតម្រូវឲ្យជាប់ពន្ធនាគារអស់មួយជីវិត។

នួន ជា និង ខៀវ សំផន នៅក្នុងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា
ប្រភព៖ អង្គជំនុំជម្រះវិសាមញ្ញនៅក្នុងតុលាការកម្ពុជា
ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤

អៀង ធីរិទ្ធ បានទទួលមរណភាព

អៀង ធីរិទ្ធ កម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហម ដែលត្រូវបានចាត់ទុកថាជា “ស្រ្តីទី១នៅក្នុងរបបខ្មែរក្រហម” បានទទួលមរណភាពក្នុងអាយុ៨៣ឆ្នាំ នៅក្នុងខេត្តប៉ៃលិន។ ទោះបីជាមូលហេតុនៃការស្លាប់របស់ អៀង ធីរិទ្ធ មិនត្រូវបានបង្ហាញជាសាធារណៈ ប៉ុន្តែគាត់មានជំងឺវង្វេងស្មារតីអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។ នៅឆ្នាំ២០១១ ស្ថានភាពជម្ងឺរបស់ អៀង ធីរិទ្ធ បានជំរុញឲ្យអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ចាត់ទុកសំណុំរឿងរបស់គាត់ថា មិនមានស្មារតីគ្រប់គ្រាន់ដើម្បីចូលរួមក្នុងសវនាការឡើយ។

អៀង ធីរិទ្ធិ ក្នុងឆ្នាំ១៩៩៩ ក្នុងពេលធ្វើពិធីបុណ្យជាផ្លូវការមួយ។
រូបថត៖ ឆាំង យុ។ ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥